ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា ការសោយព្រះទិវង្គត របស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍ គឺជាការបាត់បង់ដ៏ធំធេង របស់ប្រជាជន និងប្រទេសថៃ ក៏ដូចជា សម្រាប់មិត្តភក្ដិទាំងអស់ លើពិភពលោកផងដែរ។ការថ្លែងយ៉ាងដូច្នោះ របស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា លោក ហ៊ុន សែន គឺធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ចូលគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍ នៅស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។ប្រភពដើមអម្ពិល