ត្រឡប់ក្រោយ

CNRP៖ បើCPP មិនដោះស្រាយបញ្ហា កំពុងកើតមានឡើង ការបោះឆ្នោតនឹង មិនយុត្តិធម៌

 

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ (CNRP) លោក យឹម សុវណ្ណ បានអំពាវនាវឲ្យគណបក្សប្រជាជន កម្ពុជា (CPP) រួមគ្នា ដោះស្រាយបញ្ហា ដែល កំពុងតែកើតមានឡើង នាពេលបច្ចុប្បន្ន ហើយមិនរួមគ្នាដោះស្រាយទេ ដំណើរការបោះឆ្នោត ក៏មិនត្រឹមត្រូវ និងយុត្តិធម៌។លោក យឹម សុវណ្ណ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការសួរសុខទុក្ខ លោក ហុង សុខហួរ និងលោក អ៊ំ សំអាន ព្រមទាំងសកម្មជនគណបក្ស សង្រ្គោះជាតិ ១៦នាក់ទៀត នៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ថា ដើម្បីដោះស្រាយបញ្ហា ឲ្យវិលមករកភាពប្រក្រតីវិញ ត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយ CNRPចង់ឲ្យដំណើរការបោះឆ្នោត នាពេលខាងមុខជ្រះស្រឡះបានល្អម្តង  ព្រោះតាំងពីការបោះឆ្នោត ឆ្នាំ១៩៩៣មកគឺមានបញ្ហា កើតឡើងរហូត។ប្រភពដើមអម្ពិល

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា