មន្ត្រីរដ្ឋាភិបាលអះអាងថាកម្ពុជានឹងបន្តសហការជាមួយអង្គការសហប្រជាជាតិលើយន្តការគោរពសិទ្ធិមនុស្ស ខណៈតំណាងអង្កការសហប្រជាជាតិចូលជួបនិងបង្ហាញពីក្តីបារម្ភពីស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា។នៅថ្ងៃទី១៧ខែតុលានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានចូលជួបទេសរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅទីស្តីការក្រសួង។ក្រោយជំនួប អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ប្រាប់អ្នកសារព័ត៌មានថា លោកស្រី រ៉ូណា ស្មីត បានប្រាប់លោក ប្រាក់ សុខុន ថាលោកស្រីចង់ឃើញគណបក្សជាប់ឆ្នោតទាំងពីរបន្តធ្វើការរួមគ្នាក្នុងសភា ដោយថា ដើម្បីពង្រឹងវប្បធម៌សន្ទនាឡើងវិញ ធានាដល់ការជំរុញដំណើការប្រជាធិបតេយ្យនៅកម្ពុជា។ប្រភពVOD