ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសជាមួយនឹងកូនតូចៗចំនួន ៥ នាក់មិនបានចូលបំភ្លឺនៅសាលាដំបូងរាជធានីទៅតាមការកោះហៅនោះទេដោយថាខ្លួនមិនបានដាក់ពាក្យបណ្តឹង។កាលពីទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីលោក សេង លាង បានចេញដីកាកោះជាលើកទី ២ ដោយហៅភរិយាលោក កែម ឡី ដើម្បីមកចូលរួមសាកសួរនៅថ្ងៃទី ១៧ ខែតុលាក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងដំណើររឿងឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។បងប្រុសអ្នកស្រី ប៊ូ រចនា គឺលោក ប៊ូ ចាន់នី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថាប្អូនស្រីរបស់លោកដែលទើបតែឆ្លងទន្លេកូនទី ៥ ថ្មីៗនេះមិនចូលទៅតុលាការតាមការកោះហៅនោះទេដោយថាក្រុមគ្រួសារសពមិនបានដាក់ពាក្យបណ្តឹង និងមិនទាន់ជឿថាបុរសឈ្មោះ ជួប សម្លាប់ ដែលកំពុងជាប់ឃុំនោះជាឃាតករសម្លាប់លោក កែម ឡី ឡើយ។ប្រភពភ្នំពេញប៉ុស្ដិ៍