សាលាដំបូងរាជធានីភ្នំពេញ បានលើកសវនាការជំនុំជម្រះ លើលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈដែលប្តឹងដោយមន្ត្រីគណបក្សប្រជាជនកម្ពុជា។តាមគម្រោងតុលាការបើកសវនាការនៅថ្ងៃចន្ទនេះ ប៉ុន្តែបានលើកពេលវិញ ដោយមូលហេតុមេធាវីតំណាងដើមបណ្តឹងសុំពន្យារពេលនិងដោយសារអវត្តមានមេធាវីការពារលោក សម រង្ស៊ី ផងដែរ។បើតាមការឲ្យដឹងពីមន្រ្តីតុលាការសំណុំរឿងនេះនឹងបើកសវនការនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខ។ប្រភពVOD