ត្រឡប់ក្រោយ

ស​ក​​ម្មជ​ន​គ​ណ​ប​ក្ស​ប្រ​ឆាំង​កំ​ពុ​ង​ជា​ប់​ឃុំ​នៅ​ព​ន្ធនា​គា​រ​មិ​ន​សុ​ខចិ​​ត្ត​ឱ្យ​មេ​ប​ក្ស​ខ្លួ​នជា​ប់​គុ​ក​ជំ​នួ​ស​​​

 

សកម្មជនរបស់គណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរអស់រយៈពេលជាច្រើនខែកន្លងទៅនេះនៅតែប្រកាន់ជំហរសុខចិត្តជាប់ឃុំខ្លួនដដែល ដោយមិនព្រមឱ្យមេបក្សរបស់ខ្លួនគឺលោក សម រង្ស៊ី ចូលគុកជំនួសតាមការប្រកាសនោះទេនោះទេ ។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនថា លោក សម រង្ស៊ី កំពុងបោកប្រាស់សតិអារម្មណ៍របស់អ្នកជាប់ឃុំ ។  តាមរយៈលោក យឹម សុវណ្ណ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រឆាំងបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា តាមរយៈការសួរនាំ និងសួរសុខទុក្ខកាលពីម្សិលមិញនេះ ក្រុមសកម្មជនជាច្រើននាក់ដែលកំពុងជាប់ឃុំខ្លួនមិនបានសុខចិត្តជាមួយនឹងការប្រកាស និងការសម្រេចរបស់លោក សម រង្ស៊ី បែបនេះទេ ពោលគឺពួកគេសុខចិត្តជាប់ពន្ធនាគារបែបនេះរហូតដល់មានថ្ងៃមានដំណោះស្រាយ។ប្រភពVIM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា