ត្រឡប់ក្រោយ

ថ្នាក់ដឹកនាំ និងមន្រ្តី គ.ជ.ប នាំគ្នារត់ចេញពីបន្ទប់ប្រជុំ ក្រោយផ្ទុះឥដ្ឋការ៉ូ ស្មានថា បាក់អាគារ, កន្លះម៉ោងក្រោយទើបដំណើរការប្រជុំវិញ

 

ថ្នាក់ដឹកនាំ និងមន្រ្តី គណ:កម្មការធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប បាននាំគ្នារត់ចេញពីបន្ទប់ប្រជុំទាំងមានការភ័យខ្លាច ក្រោយពួកគេលឺសូរលាន់ប្រេះៗ ស្មានថា បាក់អាគារ ឫស្រុតអាគារ តែតាមការពិត គឺផ្ទុះឥដ្ឋការ៉ូ នៅបាតក្រោម។ការភ្ញាក់ផ្អើលមួយឈុលនេះ បានកើតឡើង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ នៅពេលដែល គ.ជ.ប បាននិងកំពុងប្រជុំនៃដំណើរការដោះស្រាយពាក្យ បណ្តឹង និងពិនិត្យ នៃដំណើរការចុះឈ្មោះបោះឆ្នោត ក្រោមអធិបតីភាពលោក សិុក ប៊ុនហុក ប្រធាន គ.ជ.ប។ប្រភពFreshnews

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា