ត្រឡប់ក្រោយ

នា​យិ​កា​ម​ជ្ឈ​ម​ណ្ឌ​ល​សិ​ទ្ធិ​ម​នុ​ស្ស​​ក​ម្ពុ​ជា​៖​ ​ស​ភាព​​កា​រ​មួ​យ​​រយៈ​កា​ល​ចុ​​ង​ក្រោ​យ​នេះ​មា​ន​កា​រ​រំ​លោ​ភ​សិ​ទ្ធិ​ម​នុ​ស្ស​យ៉ាង​អា​​ក្រក់​​​

 

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព បានថ្លែងលើកឡើងថា នៅកម្ពុជាមួយ រយៈកាលចុងក្រោយនេះមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុធ្វើឱ្យស្ថានការណ៍សិទ្ធិ មនុស្សមានភាពមិនប្រក្រតី ។លោកស្រី ចក់ សុភាព បានថ្លែងអះអាងថា ថ្វីបើកម្ពុជាគ្មានសង្គ្រាមកើតឡើងក៏ពិតមែន ប៉ុន្តែក៏មិនមែន មានន័យថា មានសន្តិភាពនោះដែរ ពោលគឺកម្ពុជានៅតែមានចន្លោះប្រហោងសម្រាប់បញ្ហាសិទ្ធិមនុស្ស ដែលមិនទាន់បានអនុវត្តន៍ទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១។ លើសពីនេះទៀតនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះថា សេរីភាពនៃការបញ្ចេញមតិនៅតាមមូលដ្ឋា ននៅតែមានការរិតត្បិត ។លោកស្រី ចក់ សុភាព ថ្លែង « នៅមានកង្វះខាតច្រើន កង្វះខាតហ្នឹងគឺយើងឃើញថា នៅមានចំណុចសំ ខាន់ៗជាច្រើន
ជាពិសេសដែលពាក់ព័ន្ធនឹងសិទ្ធិ អើសិទ្ធិ ហើយហ្នឹងសេរីភាពមូលដ្ឋាននេះគឺនៅតែមាន ចម្លោះប្រហោងដែរអើយើងមិន
ទាន់បានអនុវត្តន៍ទៅតាមគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសនោះទេ
 » ។ប្រភពVIM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា