ត្រឡប់ក្រោយ

លោ​ក​ ​A​l​ej​a​n​d​r​o​ G​o​n​z​a​l​e​z​ ​D​a​v​i​d​s​o​n​ ​​រ​ដ្ឋាភិ​បា​ល​​ត្រូ​វតែ​ដា​​ក់កា​​រ​ហា​ម​ប្រា​ម​ភ្លា​ម​ៗចំ​ពោះ​រា​ល់​ស​​ក​ម្ម​ភា​ព​ទាំ​ងអ​ស់​នៃ​កា​រ​បូ​ម​​ខ្សាច់​​ប​ន្ថែ​ម​នៅ​តា​ម​ស​មុ​ទ្រ​ក​​ម្ពុ​ជា​​​ ​

 

ប្រធានចលនាមាតាធម្មជាតិលោក Alejandro Gonzalez Davidson ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាល កម្ពុជាបណ្ដេញ
ចេញពីប្រទេសកម្ពុជាកាលពីពេលកន្លងទៅនេះ លោកបានអំពាវនាវដល់រដ្ឋាភិបាលត្រូវ តែដាក់ការហាមប្រាមភ្លាមៗចំពោះរាល់សកម្មភាពទាំងអស់នៃការបូមខ្សាច់បន្ថែមនៅតាមសមុទ្រកម្ពុជា។ការអំពាវនាវរបស់លោកបែបនេះធ្វើឡើងនៅលើគណនីហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី១៩ តុលានេះ បន្ទាប់ពី
សារព័ត៌មានភ្នំពេញប៉ុស្តិ៍បានចុះផ្សាយក្រោមចំណងជើងមួយថា ទិន្នន័យគយសិង្ហបុរី ស្តីពីការនាំចូលខ្សាច់ពីកម្ពុជា មានទឹកប្រាក់ច្រើនជាងការបង្ហាញរបស់កម្ពុជា 
សារព័ត៌មានដដែលនេះបានចុះផ្សាយថា ទិន្នន័យគយរបស់ប្រទេសសិង្ហបុរីស្តីពីការនាំចូលខ្សាច់ពីប្រទេសកម្ពុជាបានបង្ហាញនូវតួលេខជិតដូចគ្នានឹងតួលេខដែលកត់ត្រាដោយអង្គការសហប្រជាជាតិដែលមន្រ្តីកំពូលកម្ពុជាកាលពីខែមុនបានច្រានចោលបន្ទាប់ពីទិន្នន័យនោះបង្ហាញនូវការនាំចូលដែលមានទឹកប្រាក់ ៧៥២ លានដុល្លារចាប់តាំងពីឆ្នាំ ២០០៧ បើទោះបី
ជាកម្ពុជាកត់ត្រាតែប្រហែល ៥ លានដុល្លារចំពោះការនាំចេញខ្សាច់ក៏ដោយ។ប្រភពVIM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា