ត្រឡប់ក្រោយ

បក្សប្រឆាំងស្នើ គ.ជ.ប អនុញ្ញាតឲ្យពលករធ្វើការនៅថៃ​អាចចុះឈ្មោះបោះឆ្នោតនៅព្រំដែន

 

គណបក្សសង្គ្រោះជាតិស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អន្តរាគមន៍សម្រួលឲ្យពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ អាចចុះឈ្មោះបោះឆ្នោតបាននៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។លិខិតគណបក្សសង្រ្គោះជាតិចុះថ្ងៃទី១៨ខែតុលាផ្ញើទៅប្រធាន គ.ជ.ប បានលើកឡើងថា ស្ទើររាល់ថ្ងៃហើយពិសេសចុងសប្តាហ៍ ពលរដ្ឋខ្មែរដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃបាននាំគ្នាមកចុះឈ្មោះបោះឆ្នោតតាមការអំពាវនាវរបស់ គ.ជ.ប រដ្ឋាភិបាលនិងគណបក្សនយោបាយនានា។គណបក្សសង្គ្រោះជាតិលើកឡើងថា ដោយសារពលករមិនសូវមានលុយនិងពេលវេលាខ្លី ទើបពួកគេសុំចុះឈ្មោះនៅត្រឹមខេត្តរបស់កម្ពុជាជាប់ព្រំដែនថៃ ប៉ុន្តែអាជ្ញាធរនៅតាមឃុំសង្កាត់មិនព្រម។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា