ត្រឡប់ក្រោយ

លោក ហ៊ុន ម៉ាណែត ចោទបក្សប្រឆំាងថាជាអ្នកនៅពីក្រោយបាតុកម្មប្រឆំាងវត្តមានលោកនៅក្រៅប្រទេស

 

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមអ្នកដឹកនាំធ្វើបាតុកម្មប្រឆំាងវត្តមានលោកនៅប្រទេសអូស្ត្រាលីកន្លងមក រៀបចំដោយគណបក្សសង្គ្រោះជាតិ ដោយថាបើទោះជាបក្សប្រឆំាងបដិសេធមិនជាប់ពាក់ព័ន្ធនឹងរឿងនេះក៏ដោយ។កាលពីថ្ងៃទី៧ ខែតុលា សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន (Melbourne) នៃប្រទេសអូស្ត្រាលីរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានកូនច្បងលោក ហ៊ុន សែន ដោយថាពួកគេមិនពេញចិត្តនឹងលោក ហ៊ុន ម៉ាណែត ដែលទៅរៀបចំពិធីជប់លៀងទទួលស្វាគមន៍សមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅទីក្រុងនោះ ស្របពេលពលរដ្ឋខ្មែរគម្រោងធ្វើបុណ្យខួប១០០ថ្ងៃឲ្យលោកបណ្ឌិត កែម ឡី។ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃពុធទី១៩ ខែតុលានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមអ្នកដឹកនាំបាតុកម្មប្រឆំាងរូបលោកនៅប្រទេសអូស្ត្រាលី លោកថាជាការរៀបចំឡើងដោយបក្សប្រឆំាង មិនមែនកើតចេញពីឆន្ទៈពលរដ្ឋពិតប្រាកដនោះទេ។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា