ត្រឡប់ក្រោយ

ក្រសួងរ៉ែ និងថាមពល អះអាងថា ការបូមខ្សាច់ គឺមធ្យោបាយល្អដែលអាចជួយកាត់បន្ថយការបាក់ច្រាំង

 

ក្រសួងរ៉ែ និងថាមពល បានរៀបចំដំណើរទស្សនកិច្ចសិក្សាជិះទូកពិនិត្យស្ថានភាពខ្សាច់ដុះ និងសកម្មភាពបូមខ្សាច់តាមដងទន្លេមេគង្គ ដឹកនាំដោយ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីមន្ត្រីក្រសួង និស្សិតមកពីបណ្តាគ្រឹះស្ថានសិក្សា និងអ្នកសារព័ត៌មានសរុបមានចំនួន៩៥រូប ដែលភាគច្រើនជាយុវជន ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦។ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងសារជាគតិសំខាន់ៗដល់សាធារណជន ជាពិសេសយុវជនឱ្យយល់អំពីអត្ថប្រយោជន៍និងចំណុចវិជ្ជមាននៃការធ្វើអាជីវកម្មបូមខ្សាច់ ក្នុងគោលដៅបញ្ជៀសការយល់ខុសដែលគាត់ធ្លាប់មានផ្នត់គំនិតអវិជ្ជមាន និងតែងតែបារម្ភគិតថាការធ្វើអាជីវកម្មបូមខ្សាច់នឹងនាំឱ្យមានការបាក់ច្រាំងប៉ះពាល់ដល់បរិស្ថាន។ដំណើរទស្សនកិច្ចសិក្សានេះគឺជា សក្ខីភាពមួយបន្ថែមទៀតនៃការផ្តល់ឱកាសឱ្យសាធារណជន និងអ្នកសារព័ត៌មាន មានលទ្ធភាពចូលរួមតាមដាន ព្រមទាំងស្វែងយល់អំពីបេសកកម្មនិងយុទ្ធសាស្ត្រនៃការគ្រប់គ្រងក៏ដូចជាការផ្តល់អាជ្ញាបណ្ណអាជីវកម្មរ៉ែសំណង់គ្រប់ប្រភេទ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រសួង គឺ “ធនធានដើម្បីទាំងអស់គ្នា”។ប្រភពKhmertoday

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា