មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ បានប្រកាសថាលោកនឹងវិលចូលប្រទេសកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ។ការប្រកាសរបស់លោក សម រង្ស៊ី បានធ្វើក្រោយពីលោក កឹម សុខា ជាអនុប្រធានគណបក្សសង្រ្គោះជាតិ បានសម្តែងបំណងចង់ឲ្យលោក សម រង្ស៊ី វិលមករួមសុខរួមទុក្ខជាមួយគ្នានៅប្រទេសកម្ពុជា ខណៈលោក កឹម សុខា កំពុងជាប់ឃុំខ្លួនឯងនៅក្នុងស្នាក់បក្ស៥ខែមកនេះ។នៅក្នុងវីដេអូមួយផ្សាយកាលពីម្សិលមិញ លោក សម រង្ស៊ី បានប្រកាសថា៖ «ខ្ញុំ សម រង្ស៊ី នឹងវិលមកប្រទេសកម្ពុជាភ្លាម។ ភ្លាមហ្នឹង គ្រាន់តែថាមានពេលរៀបចំខ្លួនទិញសំបុត្រកាប៉ាល់ហោះធ្វើដំណើរមួយថ្ងៃពីរថ្ងៃ។ តែសុំតែមួយ ខ្ញុំមក យកខ្ញុំទៅធ្វើអីក៏ធ្វើទៅ។ ចង់ចាប់ដាក់គុកក៏បាន ចង់សម្លាប់ក៏បាន ប៉ុន្តែសុំឲ្យមានការដោះលែង អ្នកស្នេហាជាតិ»។ប្រភពVOD