លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអះអាងថា កម្ពុជាមានសន្តិភាពដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋ បានរស់នៅដោយមិនមានសង្រ្គាម គឺដោយសារតែរូបលោក ឬគោលនយោបាយឈ្នះៗរបស់លោក ។លោក ហ៊ុន សែន បានបញ្ជាក់ថា លោកគឺជាអ្នកដែលធ្វើឱ្យមានសន្តិភាពនេះ ហើយបានឈានរហូត ទៅដល់បង្កើតកិច្ច
ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ។ លោកបន្តថា កិច្ចព្រមព្រៀងនេះ គឺបង្កើតឡើងក្នុងបំណងដើម្បីផ្សះផ្សារជាតិ និងឯកភាពជាតិ ហើយកើតឡើតគឺដោយសារតែមានការបើកផ្លូវពីរូបលោកដែរ ។ប្រភពVIM