ទោះបីមេធាវីការពារក្តីឲ្យលោក សម រង្ស៊ី បានបញ្ជាក់ថា លោកមិនបានចូលខ្លួន ទៅការពារក្តីឲ្យកូនក្តីតាមដីកាកោះ របស់តំណាងអយ្យការនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ទេ ប៉ុន្តែត្រូវបានមន្រ្តី សាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា សំណុំរឿងព្រហ្មទណ្ឌលោក សម រង្ស៊ី នៅតែបន្តតាមនីតិវិធីដដែល ទោះបីអវត្តមានមេធាវីការពារក្តីចូលខ្លួនមកបំភ្លឺក៏ដោយ។សូមជំរាបថា នៅព្រឹកថ្ងៃនេះទី២១ ខែតុលា ឆ្នាំ២០១៦ ជាថ្ងៃដែលតុលាការក្រុងភ្នំពេញ កោះហៅលោក សម រង្ស៊ី ចូលខ្លួនមកសាកសួរជុំវិញករណី ញុះញង់ បង្កចលាចលប៉ះពាល់សន្តិសុខសង្គម ប៉ុន្តែលោក សម រង្ស៊ី ពុំមានវត្តមាននៅកម្ពុជានោះទេ។ប្រភពFreshnews