ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានប្រាប់ឱ្យដឹងថា អស់រយៈពេល២៥ឆ្នាំកន្លងទៅ ហើយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប៉ុន្តែកម្ពុជានៅតែមិនទាន់បានអនុវត្តពេញលេញនូវស្មារតី នៃកិច្ចព្រមព្រៀងនេះនៅឡើយទេ ។លោក កឹម សុខា អះអាងថា ថ្វីបើបែបនេះក្ដីក៏ដោយចុះ ប៉ុន្តែលោកថា នៅតែមានជំនឿថា ខ្មែរយើងនៅតែអាចរួមគ្នាបន្ដដោះស្រាយបញ្ហា ដែលនៅសេសសល់ និងរួមគ្នា ពង្រឹងនិងពង្រីកនូវចំណុចសំខាន់ៗខាងលើនេះឲ្យសម្រេចបានជាមិនខាន។ លោក កឹម សុខា លើកឡើងយ៉ាងដូច្នេះធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី២១ តុលា នេះដែលស្របទៅនឹងខួបទី២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ប្រភពVIM