រដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការជាស្រេចដើម្បីទប់ស្កាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងឈានជើងជាន់ទឹកដីកម្ពុជាបានឡើយ ។ នេះបើតាមការផ្សព្វផ្សាយនៅហ្វេសប៊ុកលោក សម រង្ស៊ី នៅថ្ងៃសុក្រទី២១ខែតុលានេះ ដែលបានបង្ហោះសេចក្តីសម្រេចមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១២ ខែតុលា។ក្នុងលិខិតដែលយោងតាមចំណារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះ សមត្ថកិច្ចបានរៀបចំផែនការ៤ចំណុច ដើម្បីទប់ស្កាត់កុំឲ្យលោក សម រង្ស៊ី វិលមកកម្ពុជាវិញ។
វិធានការទី១ គឺប្រាប់ទៅក្រុមហ៊ុនយន្តហោះទាំងអស់ឲ្យហាមមិនឲ្យលោក សម រង្ស៊ីឡើងយន្តហោះមកកម្ពុជាឡើយ។
វិធានការទី២ ករណីដែលលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជា តាមរយៈយន្តហោះណាមួយ ត្រូវបង្វែរឲ្យទៅកាន់កន្លែងដើមវិញ។
វិធានការទី៣ ករណីយន្តហោះដឹកលោក សម រង្ស៊ី ដល់អាកាសយាន្តដ្ឋានកម្ពុជាហើយ គឺមិនត្រូវឲ្យភ្ញៀវចាកចេញឡើយ និងត្រូវបញ្ជាហោះត្រឡប់ទៅអាកាសយាន្តដ្ឋានដើមវិញ។
វិធានការទី៤ ក្នុងករណី លោក សម រង្ស៊ី ចេញផុតយន្តហោះនៅកម្ពុជាហើយ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការតាមច្បាប់។ប្រភពVOD