ត្រឡប់ក្រោយ

កម្ពុជា-វៀតណាមព្រមព្រៀងដោះដូរដីមួយចំនួននៅតាមតំបន់ជាប់ព្រំដែន

 

កម្ពុជា-វៀតណាមបានព្រមព្រៀងគ្នាដោះដូរដីមួយចំនួននៅតាមតំបន់ជាប់ព្រំដែនគោកប្រទេសទាំងពីរ ខណៈគណបក្សប្រឆាំងចាត់ទុកបញ្ហាព្រំដែនថា កម្ពុជាចាញ់ប្រៀបវៀតណាម។ការព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែននិងលោក ឡេ ហ្វាយជុង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមទទួលបន្ទុកគណៈកម្មការព្រំដែនជាតិ កាលពីថ្ងៃទី១៨ ដល់ ២០ ខែតុលា ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រក្រសួងការបរទេសវៀតណាម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។យោងតាមគេហទំព័រក្រសួងការបរទេសវៀតណាមឲ្យដឹងថា កិច្ចប្រជុំនោះភាគីទាំងពីរបានលើកឡើងអំពីការដោះដូរដីតាមរូបមន្តអនុស្សរណៈយោគយល់គ្នានៅតាមបណ្ដាខេត្តមួយចំនួន ដែលជាប់ព្រំដែនប្រទេសទាំងពីរ និងវិធានការដើម្បីពន្លឿនការកំណត់និងបោះបង្គោលព្រំដែន ស្របតាមសន្ធិសញ្ញានិងច្បាប់អន្ដរជាតិផ្សេងៗ។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា