ត្រឡប់ក្រោយ

បក្សប្រឆំាងចង់ឲ្យអ្នកនយោបាយអនុវត្តកិច្ចព្រមព្រៀង​ក្រុងបារីសឲ្យពេញលេញ​ដើម្បី​​ផ្សះផ្សាជាតិ

 

មេដឹកនាំបក្សប្រឆំាង លោក កឹម សុខា បានអំពាវនាវទៅគណបក្សនយោបាយទំាងអស់ ឲ្យបញ្ឈប់ការវាយប្រហារគ្នាជាលក្ខណៈបុគ្គល និងការគុំគួនគ្នា ដោយថា មានតែការជួបជជែកគ្នាទេ ទើបអាចផ្សះផ្សាជាតិខ្មែរ ឲ្យទទួលបានសន្តិភាពពិតប្រាកដ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងបែបនេះ ក្នុងពិធីរំលឹកខួបលើកទី ២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា នៅមុខស្នាក់ការគណបក្ស នៅសង្កាត់ចាក់អង្រែលើ ក្រោយពីសាលារាជធានីភ្នំពេញមិនអនុញាតឲ្យធ្វើនៅទីលានប្រជាធិបតេយ្យតាមការស្នើសុំរបស់គណបក្សប្រឆំាងនេះ។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា