ត្រឡប់ក្រោយ

លោក​នាយករដ្ឋមន្រ្តី អញ្ជើញដល់ទីក្រុង ហាណូយ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅម៉ោង១០ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ  បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាពហើយ ដើម្បីត្រៀមចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក (WEF) ។យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា “ក្នុងគោលបំណង វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ និងកិច្ចប្រជុំកំពូល កម្ពុជា ឡាវ  មីយ៉ាន់ម៉ា និងវៀតណាម លើកទី៨ (8th CLMV) និងកិច្ចប្រជុំកំពូល យុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៧ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy -ACMECS) ដែលនឹងចាប់ផ្តើម នៅរសៀលថ្ងៃនេះ” ៕ប្រភពដើមអម្ពិល

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា