ត្រឡប់ក្រោយ

​​​​លោក សួន សេរីរដ្ឋា ហៅនយោបាយលោក ហ៊ុន សែន ថា ជានយោបាយឆ្គួត វិកលចរឹក ដែលហាម លោក សម រង្ស៊ី មិនឱ្យចូលស្រុក

 

ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា បានហៅនយោបាយរបស់លោក ហ៊ុន សែន ដែលបានដាក់ចេញនាពេលថ្មីៗនេះថា ជានយោបាយឆ្គួត និងជានយោបាយវិកលចរឹក ទាក់ទងនឹងការបញ្ជាឱ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនរារាំងមិនឱ្យលោក សម រង្ស៊ី ចូលស្រុក ។លោក សួន សេរីរដ្ឋា បានលើកឡើងថា បើលោក សម រង្ស៊ី មានទោស ជាប់ទោសមែនពេលលោកចូល មកចាប់ខ្លួនទៅដាក់គុកទៅ។ តែមិនមែនប្រើនយោបាយវិកលចរឹតទៅបញ្ជាក្រុមហ៊ុនយន្តហោះមិនឲ្យដឹកលោក សម រង្ស៊ី ចូលស្រុក និង
ដាក់បញ្ជាមិនឲ្យអ្នកដំណើរផ្សេងទៀតចុះពីយន្តហោះ ហើយគំរាមបញ្ជាឲ្យយន្តយន្តហោះដឹកលោក សម រង្ស៊ី វិលត្រឡប់ទៅអាកាសយានដ្ឋានដើមវិញនោះទេ ។ប្រភពVIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា