ត្រឡប់ក្រោយ

កូន​ស្រី​លោក​កឹម សុខា​ ថា​លោក​សម រង្ស៊ី មាន​លេស​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ហើយ

 

បន្ទាប់​ពី​រដ្ឋាភិបាល​ខ្មែរ​បាន​ចេញ​លិខិត​ប្រាប់​ឲ្យ​អាជ្ញាធរ​អន្តោប្រវេសន៍​ចាត់​វិធានការ​ហាម​ឃាត់​មិន​ឲ្យ​លោក​សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​វិញ​នោះ ភ្លាម​ៗ​កញ្ញា​កឹម មនោវិទ្យា អនុ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ និង​ជា​កូន​ស្រី​លោក​កឹម សុខា បាន​អះអាង​ថា នេះ​គឺ​ជា​លេស​មួយ​សម្រាប់​លោក​សម រង្ស៊ី បាន​និរទេស​ខ្លួន​នៅ​បរទេស​បន្ត​ទៀត។សំណេរ​ជា​ភាសា​អង់គ្លេស​មួយ​នៅ​លើ​បណ្តាញ​សង្គម​ធ្វីតទ័រ(Twitter) កាល​ពី​យប់​ថ្ងៃ​ទី​ ២៣ តុលា កញ្ញា​កឹម មនោវិទ្យា​ បាន​សរសេរ​ថា អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ គឺ​នៅ​ពេល​នេះ លោក​សម រង្ស៊ី អាច​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​និរទេស​ខ្លួន និង​មាន​ហេតុផល​ស្រប​ច្បាប់​ក្នុង​ការ​ស្ថិត​នៅ​បរទេស​បន្ត​ទៀត។ កូន​ស្រី​លោក​កឹម សុខា រូប​នេះ ថែម​ទាំង​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ខ្មែរ​នឹង​ហៅ​ស្ថានភាព​នេះ​ថា ​ជា​ការ​ឈ្នះ​ៗ គឺ​សម រង្ស៊ី ក៏​ឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ឈ្នះ។ប្រភពRFI

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា