កាលពីម្សិលមិញ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា រដ្ឋាភិបាលចាំបាច់ត្រូវបកស្រាយជាបន្ទាន់ចំពោះសេចក្ដីសម្រេចរបស់ខ្លួនហាមលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមិនឱ្យចូលប្រទេស ប៉ុន្តែបានព្យាករទុកមុនថា ការបកស្រាយនឹងមិនគួរឱ្យពេញចិត្តនោះទេ។លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានចេញសារាចរណែនាំមួយកាលពីថ្ងៃទី១៨ ខែតុលា បញ្ជាឱ្យមន្ត្រីរបស់លោកប្រើគ្រប់មធ្យោបាយដែលចាំបាច់ដើម្បីរារាំងលោក សម រង្ស៊ី កុំឱ្យចូលស្រុកវិញបាននៅតាមអាកាសយានដ្ឋានអន្តរជាតិ ឬច្រកព្រំដែននានា។លោកស្រី វ៉ាន ហៀលី តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “សេចក្ដីសម្រេចបិទច្រកមិនឱ្យលោក សម រង្ស៊ី ចូលប្រទេសកម្ពុជា វិញដែលត្រូវបានប្រកាសជាសាធារណៈ គ្មានធាតុផ្សំណាមួយដែលអាចឱ្យវាយតម្លៃបានថាវាសមហេតុផលឡើយ ពោលគឺវាបង្ហាញថា សេចក្ដីសម្រេចនេះគ្មានហេតុផល និងធ្វើឡើងតាមអំពើចិត្ត”។ប្រភពCambodia Daily