ត្រឡប់ក្រោយ

មន្ត្រី​រដ្ឋាភិបាល​៖ ការ​ហាម​មិន​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ប្រទេស​ដោយ​សារ​ខ្លាច​ខូច​​ព្រលាន​យន្តហោះ‍​និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ

 

មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ​បាន​ថ្លែង​នៅ​​ថ្ងៃ​ច័ន្ទ​នេះ​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋ​មាន​ការ​ព្រួយបារម្ភ​នៃ​ការ​ផ្ទុះ​ឡើង​សកម្មភាព​ធ្វើ​បាតុកម្ម​នានា ទើប​អាជ្ញាធរ​សម្រេច​ហាម​ឃាត់​មិន​ឲ្យ​លោក ​សម រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា។លោក ​សម​ រង្ស៊ី ប្រឈម​នឹង​ការ​បាត់​ឱកាស​វិល​មក​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ យល់​ថា​ ជា​ការ​បំផ្លិច​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​ ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ជាន់​ទឹកដី​កម្ពុជា។​ ក្រុម​អ្នក​សង្កេតការណ៍​នយោបាយ​កម្ពុជា​លើក​ឡើង​ថា រដ្ឋាភិបាល​កាន់​តែ​បារម្ភ​ពី​កម្លាំង​គាំទ្រ​គណបក្ស​ប្រឆាំង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​រាំង​ខ្ទប់​លោក​ សម រង្ស៊ី ​មិន​ឲ្យ​វិល​ចូល​ប្រទេស​កំណើត​លោក។មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ​បាន​ថ្លែង​នៅថ្ងៃ​ច័ន្ទ​នេះ​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋ​មាន​ការ​ព្រួយបារម្ភ​នៃ​ការ​ផ្ទុះ​ឡើង​សកម្មភាព​ធ្វើ​បាតុកម្ម​នានា ទើប​អាជ្ញាធរ​សម្រេច​ហាម​ឃាត់​មិន​ឲ្យ​លោក ​សម រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​មេ​ដឹក​នាំ​រូប​នេះ​កំពុង​ធ្វើ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង។ប្រភពVOA

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា