តុលាការខេត្ដបន្ទាយមានជ័យចេញដីកាកោះហៅប្រធានសមាគមមួយនិងចៅសង្កាត់រងប៉ោយប៉ែតមកពីគណបក្សប្រឆាំងឲ្យចូលឆ្លើយបំភ្លឺនៅដើមខែវិច្ឆិកាខាងមុខ ដោយចោទថាបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ បន្ទាប់ពីមានបាតុកម្មរបស់កម្មអូសរទេះ នៅក្រុងប៉ោយប៉ែត កាលពីឆ្នាំ២០១៥។ប្រធានសមាគមពង្រីកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខេត្ដបន្ទាយមានជ័យ លោក ម៉ង់ ពុទ្ធី ប្រាប់VODវីអូឌីថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដបន្ទាយមានជ័យ លោក ឯក ប៉ូលីហ្វីល បានចេញដីកាបង្គាប់ឲ្យលោកចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១ ខែវិច្ឆិកា ដោយចោទថាញុះញង់ឲ្យប្រព្រឹត្ដបទឧក្រិដ្ឋសមគំនិតធ្វើឲ្យខូចខាតដោយចេតនាក្នុងស្ថានទំងន់ទោសនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ នៅច្រកទ្វារព្រំដែនអន្ដរជាតិក្រុងប៉ោយប៉ែត រឿងក្រុមកម្មករអូសរទេះធ្វើបាតុកម្ម កាលពីចុងខែឧសភា ឆ្នាំ២០១៥កន្លងមក។ប្រភពVOD