មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ (CNRP) លោក លោក គឹម សួរភីរិទ្ធ និងតំណាងយុវជន គណបក្សសង្រ្គោះជាតិ បានថ្លែងរួមគ្នាថា សេចក្ដីថ្លែងការណ៍ ស្នើឲ្យដកដំណែង និងតួនាទីរបស់កញ្ញា កឹម មនោវិទ្យា គឺមិនពិតនោះទេ។កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ មានមនុស្សអះអាងថា ខ្លួនជាតំណាងយុវជន គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ ដោយស្នើគណៈអចិន្ត្រៃយ៍ ដកតំណែង និងតួនាទីទាំងអស់ របស់កញ្ញា កឹម មនោវិទ្យា បន្ទាប់ពីកញ្ញា បានធ្វើការប្រមាថ ចំពោះប្រធាន គណបក្សសង្រ្គោះជាតិ ឯកឧត្ដម សម រង្ស៊ី លើបណ្ដាញទំនាក់ទំនង សង្គម Facebook និង Twitter។ ពួកគេបានលើកឡើងទៀតថា សំដីរបស់កញ្ញា កឹម មនោវិទ្យា គឺជាការព្រមានដ៏ធ្ងន់ធ្ងរ និងមើលងាយ ចំពោះលោក សម រង្ស៊ី ។ប្រភពដើមអម្ពិល