ត្រឡប់ក្រោយ

លោក ហុង សុខហួរ​ បដិសេធ​ថា​​​មិនបាន​ក្លែង​​​​​​សន្ធិសញ្ញា ហើយ​រិះគន់​រដ្ឋាភិបាល​​​​លើ​​​​​​​​​​​​​​​​​​បញ្ហាព្រំដែន

អំឡុងពេលឡើងផ្ដល់សក្ខីកម្មលើកចុងក្រោយ មុនពេលប្រកាសសាលក្រមនៅខែក្រោយ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលជាប់ពន្ធនាគារបានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា លោកសង្ឃឹមថា ការរិះគន់របស់លោកលើកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនឹងធ្វើឱ្យប្រទេសជាតិរួបរួមគ្នា មិនមែនបែកបាក់គ្នាទេ។លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនកាលពីសីហា ឆ្នាំមុន គឺតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនលោកបន្ទាប់ពីមើលវីដេអូឃ្លីបរបស់សមាជិកព្រឹទ្ធសភារូបនេះបង្ហោះតាមហ្វេសប៊ុកដែលបង្ហាញពីសន្ធិសញ្ញាក្លែងក្លាយថា កម្ពុជាយល់ព្រមរម្លាយព្រំដែនរបស់ខ្លួនជាមួយវៀតណាម។ប្រភពCambodia Daily

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា