ត្រឡប់ក្រោយ

មន្ត្រី៖ ការ​ហាម​ឃាត់​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​គឺ​ដើម្បី​ការពារ​ព្រលាន​យន្តហោះ

 

ភ្នំពេញ៖ មន្រ្តី​ដែល​បាន​ចេញ​សេចក្តី​ហាម​ឃាត់​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រលប់​មក​ប្រទស​កម្ពុជា​វិញ​ បាន​និយាយ​ការពារ​ការ​សម្រេច​ចិត្ត​របស់​លោក ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​ស្ថានីយ៍​វិទ្យុ​មួយ​កាល​ពី​ថ្ងៃ​អង្គា ដោយ​បាន​ពន្យល់​ថា សេចក្តី​ណែនាំ​នេះ​ត្រូវ​បាន​ចេញ​ដើម្បី​ចៀស​វាងការ​ខូច​ខាត​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អាកាសយានដ្ឋាន ក្នុង​ករណី​ដែល​មាន​បាតុកម្ម​កើត​ឡើង។ការ​ហាមឃាត់លើ​ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី និងមិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​លោក សម រង្ស៊ី មក​ប្រទេស​កម្ពុជា ត្រូវ​បាន​ចេញ​ដោយ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​នៅ​ដើម​ខែ​នេះ ពោល​គឺ​ជិត ​១ ឆ្នាំ បន្ទាប់​ពី​​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ភៀស​ខ្លួន​ទៅ​ទីក្រុង​ប៉ារីស​ម្តងទៀត ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន។ប្រភពPhnom Penh Post

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា