ត្រឡប់ក្រោយ

លោក​ ​ណៃ​ ​​វ​ង់ដា​ ​៖​ ​គេ​ដោះ​លែ​ង​​ឬមិន​ដោះ​លែ​ង​មិ​ន​សំ​ខា​ន់​ សំ​ខា​​ន់​ត្រូ​វ​ទៅ​បោះ​ឆ្នោ​ត​ទាំ​ង​​អ​ស់​គ្នា​​​

 

មន្រ្តីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកលោក ណៃ វង់ដា ដែលត្រូវបានតុលាការសម្រេចធ្វើការចោទប្រកាន់ឃុំខ្លួនជាបណ្ដោះអាសន្នរហូតមកដល់ថ្ងៃនេះ បានអះអាងថា លោកមិនខ្វល់នឹងការបន្តឃុំខ្លួនបន្តឬក៏ដោះលែងនោះទេ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់រូបលោកនៅពេលនេះ គឺពលរដ្ឋទាំងអស់ត្រូវតែអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ។លោក ណៃ វង់ដា ស្រែកពីឡានទ្រុងដឹកអ្នកទោសមកជំនុំជម្រះក្ដីនៅសាសាដំបូងរាជធានីភ្នំពេញកាល ពីព្រឹកថ្ងៃទី២៧ តុលា ព្រឹកមិញនេះប្រាប់ក្រុមអ្នកកាសែតទាំងដៃជាប់ខ្នោះថា លោកមិនខ្វល់នោះទេថា តើតុលាការដោះ លែងរូបលោកឬក៏អត់នោះ ប៉ុន្តែពលរដ្ឋត្រូវតែអញ្ជើញទៅចុះឈ្មោះបោះឆ្នោតដើម្បីធ្វើការផ្លាស់ប្ដូរប្រទេសជាតិតាមរយៈការបោះឆ្នោតដោយសន្តិវិធី ។លោក ណៃ វង់ដា ថ្លែង « អើ រឿងលែងមិនលែងមិនសំខាន់ទេ សំខាន់ទាំងអស់គ្នាទៅបោះឆ្នោតទាំង អស់គ្នា ចុះឈ្មោះ
បោះឆ្នោត
 » ។ប្រភពVIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា