ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ធន់ សារ៉ាយ បានចាកចញពីកម្ពុជាទៅក្រៅប្រទេស ហើយដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ។សារព័ត៌មានភ្នំពេញប៉ុស្តិ៍ដែលបានដកស្រងខ្លឹមសារសម្ភាសន៍លោក ធន់ សារ៉ាយ បានឱ្យដឹងថា លោក ធន់ សារ៉ាយ បាន
បញ្ជាក់ប្រាប់ថា លោកកំពុងត្រូវបានរងការគម្រាមកំហែងយ៉ាងខ្លាំងពីសុវត្ថិភាពផ្ទាល់ ខ្លួនរបស់លោកចាប់តាំងពីមន្រ្តីរបស់លោកទាំង៤រូប និងមន្រ្តី គជប ១ រូបត្រូវបានតុលាការសម្រេចធ្វើ ការចោទប្រកាន់ដោយចោទប្រកាន់ពីបទស៊ូកប៉ាន់សាក្សី ។កាលពីថ្ងៃច័ន្ទដើម្បីសប្ដាហ៍នេះលោក ធន់ សារ៉ាយ មិនបានចូលខ្លួនទៅបំភ្លឺនៅតុលាការតាមដីការកោះ ហៅដើម្បីផ្ដល់សក្ខីកម្មនៅក្នុងករណីបទស៊ូកប៉ាន់លើបុគ្គលិកបួនរូបរបស់អង្គការអាដហុក និងមន្រ្តី គជប ម្នាក់ផងនោះទេ ដោយសាររូបលោកបានចាកចេញទៅក្រៅប្រទេស ព្រោះមានការភ័យខ្លាចអំពី សុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីមានការគម្រាមកំហែងចាប់ខ្លួនលោក ។ប្រភពVIM