ភ្នំពេញ៖លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ការស្នើអនុគ្រោះទោស ដល់ទណ្ឌិត៨៨នាក់ ទៅប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសបុណ្យអុំទូកខាងមុខ គ្មានវត្តមានរបស់ គណបក្សសង្រ្គោះជាតិនោះទេ ។
លោក គឹម សន្តិភាព បានលើកឡើងតាម បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មានសំណួរ ជាច្រើនទាក់ទងនឹងចម្ងល់ថា តើមានសមាជិកគណបក្សសង្រ្គោះជាតិ ត្រូវបានស្នើអនុគ្រោះទោសឬទេ ?លោកបានឆ្លើយតបថា ក្នុងសាលក្រមនីមួយៗ ពុំមានព័ត៌មានទាក់ទងនឹងនិន្នាការ នយោបាយរបស់ទណ្ឌិតនោះទេ ព្រោះច្បាប់ត្រូវបានអនុវត្តន៍ គ្រប់ជនទាំងឡាយណាដែល ប្រព្រឹត្តល្មើសច្បាប់ ។ប្រភពដើមអម្ពិល