ត្រឡប់ក្រោយ

កូន​ភ្លោះ​ជា​សកម្មជន​បរិស្ថាន​ត្រូវ​អាជ្ញាធរ​ខេត្ត​កណ្ដាល​ឃាត់​ខ្លួន​នៅ​ជាប់​ព្រំដែន​វៀតណាម

 

កូន​ភ្លោះ​ជា​សកម្មជន​បរិស្ថាន​ត្រូវ​អាជ្ញាធរ​ខេត្ត​កណ្ដាល​ឃាត់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី២៨ តុលា នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ខណៈ​ពួកគេ​ចង់​ធ្វើ​ដំណើរ​ចូល​ប្រទេស​វៀតណាម​តាម​ច្រក​ក្អមសំណរ ស្រុក​លើកដែក ដើម្បី​វៀង​ទៅ​កាន់​វត្ត​ប៉ាក់ណាម​នៃ​ស្រុក​កោះធំ។លោក ជុំ ហួត ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​ថា លោក​និង​ប្អូន​ប្រុស​ត្រូវ​បាន​អាជ្ញាធរ​ពិនិត្យ​មើល​លិខិត​ឆ្លង​ដែន ហើយ​ក៏​ឃាត់​ខ្លួន​នៅ​ម៉ោង​៨​ព្រឹក ខណៈ​លោក​ជិះ​ម៉ូតូ​ពីរ​នាក់​បង​ប្អូន ដើម្បី​ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម។លោក​បញ្ជាក់​ថា អាជ្ញាធរ​ឃាត់​តែ​ពីរ​នាក់​បងប្អូន​លោក​ប៉ុណ្ណោះ ដោយ​ឡែក​ពលរដ្ឋ​ផ្សេង​ទៀត គេ​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​ប្រទេស​វៀតណាម​បាន​ធម្មតា។ លោក​បន្ត​ថា លុះ​ដល់​ម៉ោង​ប្រមាណ​៩​ព្រឹក​នេះ អាជ្ញាធរ​ចង់​ដក​យក​លិខិត​ដែល​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន(UNHCR) ផ្ដល់​ដល់​ពួកគេ​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន ដែល​មាន​សិទ្ធិ​អាច​ចេញ​ចូល​ប្រទេស​ថៃ​បាន​គ្រប់​ពេល​ទៀត​ផង។ប្រភពRFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា