ត្រឡប់ក្រោយ

អ្នកអង្គម្ចាស់ធម្មិកោ ព្រមាន ចាកចេញ​ពីបក្សសង្រ្គោះជាតិ បើបក្សគ្មានកំណែទម្រង់

 

 

ភ្នំពេញ៖ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា ព្រះអង្គនឹងតាមដាន កំណែទម្រង់បក្សបន្តទៀត តើបក្សមានកំណែទម្រង់ផ្ទៃក្នុង ឬយ៉ាងណា បើមិនដូច្នោះទេ ព្រះអង្គនឹងពិចារណាចាកចេញ ខណៈដែលព្រះអង្គ ប្រកាសជាផ្លូវការថា ព្រះអង្គមិនអាចយកព្រះកិត្តិនាម ព្រះរាជវង្ស ក្នុងការបំរើការភូតភរនោះទេ។ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ បានសសេរបង្ហោះក្នុង Facebook របស់ព្រះអង្គថានៅថ្ងៃសុក្រទិ២៨ ខែតុលា ឆ្នាំ២០១៦នេះថា “ ឆ្នាំមុន ខ្ញុំបានប្រកាសថា ខ្ញុំតាំងខ្លួន ជាអ្នកប្រឆាំ ងក្នុងបក្សប្រឆាំង ដើម្បីស្វែងរក ការកែទម្រង់ផ្ទៃក្នុងបក្ស។ ថ្ងៃនេះ ខ្ញុំសូមប្រកាស ជាឱឡារិកថា ​ប្រសិនបើគ្មានការកែទម្រងទេ ខ្ញុំពុំអាចយកព្រះកិត្តិនាម និងព្រះកិត្តិយសរបស់ព្រះរាជវង្ស គ្រប់អង្គ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ យកមកបំផ្លាញ ក្នុងការបំរើ ការកុហកភូតភរ បោកបញ្ឆោតប្រជាពលរដ្ឋ តទៅទៀត បានឡើយ។ប្រភពដើមអម្ពិល

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា