ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា គ្រាន់តែជាល្បិចកល របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) ប៉ុណ្ណោះ ដែលថា សហភាពអន្តរសភា (IPU) ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិសេរីភាពពេញលេញ ដល់តំណាងរាស្រ្ត និងសមាជិកសភាបក្សប្រឆាំងទាំង ១៥រូបនោះ ។លោក សម រង្ស៊ី បានសរសេរបង្ហោះក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ថា សន្និបាតទី១៣៥ នៃសហភាពអន្តរសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអនុម័ត សេចក្តីសម្រេចមួយចំនួន ទាក់ទងទៅនឹងស្ថានការណ៍ នយោបាយនៅប្រទេសកម្ពុជា ជាពិសេសការរំលោភសិទ្ធិសេរីភាព និងការគំរាមកំហែងមកលើ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី សរុបទាំងអស់ចំនួន ១៥រូប ។ប្រភពដើមអម្ពិល