ត្រឡប់ក្រោយ

តំណាង​បក្ស​ប្រឆាំង​នៅ​អាមេរិក​គាំ​​ទ្រ​ការ​បញ្ចេញ​មតិ​រិះគន់​មេ​ដឹកនាំ​បក្ស

 

តំណាងគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក បានបង្ហាញជំហគាំទ្រការថ្លែងរិះគន់របស់កញ្ញា កឹម មនោវិទ្យា ទៅលើមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី។កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៤ ខែតុលា បានបង្ហោះសារនៅលើ Twitter របស់នាងថា មួយឆ្នាំក្រោយមក លោក សម រង្ស៊ី អាចប្រកាសពីការនិរទេសខ្លួនជាផ្លូវការ និងមានហេតុផលស្របច្បាប់ដើម្បីបន្តនៅឯបរទេស។ការថ្លែងរិះគន់របស់កញ្ញា កឹម មនោវិទ្យា ទៅលើលោក សម រង្ស ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាចេញបញ្ជាទប់ស្កាត់ដំណើរវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា