ត្រឡប់ក្រោយ

សកម្មជន CNRP ជាង២០០នាក់ ចូលរួមជីវភាព នយោបាយ ជាមួយ CPP

 

សកម្មជនគាំទ្រ គណបក្សសង្គ្រោះជាតិ (CNRP) ប្រមាណជាង២០០នាក់ ក្នុងនោះមានសមាជិកគណៈអចិន្ត្រៃយ៍ បក្សឃុំ និងសកម្មជនលេចធ្លោ នៅតាមភូមិក្នុងឃុំ ដែលមកពីកូតា គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានស្ម័គ្រចិត្តដោយសុទ្ធចិត្ត ដោះអាវដូរអាវ ផ្តាច់ខ្លួនចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ។ការផ្តាច់ខ្លួនរបស់សកម្មជន គាំទ្របក្សសង្គ្រោះជាតិ ចំនួន២១៥នាក់ ដែលបានដោះអាវ និងដុតអាវបក្សប្រឆាំង រួមទាំងបងប្អូនផ្សេងៗទៀត ដែលមិនមាននិន្នាការគណបក្ស នយោបាយណា ហើយបានមកសុំរួមរស់នៅជាមួយ គណបក្សប្រជាជនកម្ពុជាដោយស្ម័គ្រចិត្ត មានគ្នាសរុប ៤២០នាក់បានប្រារព្ធពិធីនៅក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយឃុំកុមារាជាក្នុងនោះក៏មាន ការអញ្ជើញចូលរួមពីលោក សុខ ពុទ្ធិវុធ អនុប្រធានគណបក្សខេត្ត និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តតាកែវផងដែរ ។ប្រភពដើមអម្ពិល

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា