រដ្ឋសភាផ្តល់ថវិកា៥០លានរៀលដល់គ្រួសារសពលោកប៉ែន សុវណ្ណ
រដ្ឋសភាកម្ពុជានឹងផ្តល់ថវិកា៥០លានរៀលសម្រាប់គ្រួសារសពលោកប៉ែន សុវណ្ណ ហើយនឹងរៀបចំពិធីបុណ្យសពលោកប៉ែន សុវណ្ណ ដោយសហការជាមួយគ្រួសារសព។ រដ្ឋសភាបានឲ្យដឹងទៀតថាគណៈកម្មការទាំងពីរ ដែលរៀបចំបុណ្យសពលោកប៉ែន សុវណ្ណ អាចប្រជុំគ្នាល្ងាចនេះ ដើម្បីរៀបចំពិធីឈាបនកិច្ច។លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាកម្ពុជាបានថ្លែងថារដ្ឋសភាបានចាត់តាំងគណៈកម្មការរៀបចំបុណ្យសពលោកប៉ែន សុវណ្ណរួចរាល់ហើយ ដែលមានលោកយ៉ែម បុញ្ញឫទ្ធិជាប្រធាន។ នៅរសៀលនេះ គណៈកម្មការរៀចបុណ្យសពលោកប៉ែន សុវណ្ណនឹងប្រជុំសមាជិករបស់ខ្លួន ដើម្បីរៀបចំពិធីឈាបនកិច្ច។ប្រភពRFI