ភ្នំពេញ៖មន្រ្តីនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច បានមានប្រសាសន៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ថា ក្រោយតុលាការ បញ្ចប់នីតិវិធីលើបុគ្គលមួយចំនួន របស់គណបក្សសង្គ្រោះជាតិ (CNRP) ហើយនោះ ជំនួបរវាងបក្សទាំងពីរ ទំនងជាអាចកើត ឡើង ខណៈបច្ចុប្បន្ន CPP មិនអាចធ្វើអ្វីបានឡើយ ព្រោះជាពេលដែលតុលាការ កំពុងដំណើរការលើបុគ្គល ល្មើសច្បាប់របស់បក្សប្រឆាំង។លោក សុខ ឥសាន្ត អ្នកនាំពាក្យ CPP បានថ្លែងថា បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា នៅមិនទាន់អាចជួបជជែក ជាមួយគណបក្សសង្គ្រោះជាតិ តាមរយៈវប្បធម៌សន្ទនាបានទេ ដើម្បីកុំឲ្យប៉ះពាល់ ដល់ឯករាជ្យភាពរបស់តុលាការ ខណៈដែលតុលាការ កំពុងតែបន្តដំណើរការនីតិវិធី ទៅលើបុគ្គលមួយចំនួន របស់គណបក្សសង្គ្រោះជាតិ។ប្រភពដើមអម្ពិល