អ្នកជំនាញកិច្ចការព្រំដែន ស្នើឲ្យរដ្ឋាភិបាលប្រើយន្តការអន្តរជាតិ ដើម្បីបញ្ឈប់វៀតណាម សាងសង់សំណង់នៅតំបន់ស នៃព្រំដែនកម្ពុជា-វៀតណាម នៅខេត្តរតនគិរី។ បក្សប្រឆាំង និងសង្គមស៊ីវិល ក៏គាំទ្រមធ្យោបាយនេះដែរ។ ចំណែករដ្ឋាភិបាល ហាក់មិនមានទំនុកចិត្តលើភាគីទី៣ ក្នុងការដោះស្រាយជម្លោះព្រំដែននេះ តែប្ដេជ្ញាប្រើយន្តការការទូតជាទ្វេភាគីឲ្យអស់លទ្ធភាពជាមុនសិន។ទោះបីជាភាគីកម្ពុជា បានផ្ញើកំណត់ទូតតវ៉ាជាច្រើនលើកច្រើនសាចំនួនបីខែហើយ ដើម្បីស្នើឲ្យភាគីវៀតណាម បញ្ឈប់ការសាងសង់សំណង់នានា ពិសេសប៉ុស្តិ៍យោធាយាមព្រំដែននៅតំបន់ស នៃព្រំដែនប្រទេសទាំងពីរ ត្រូវបានវៀតណាម បន្តសាងសង់ជិតរួចរាល់ហើយ។ប្រភពRFA