ត្រឡប់ក្រោយ

អាជ្ញាធរមិនឲ្យបូជាសពលោក ប៉ែន សុវណ្ណ នៅមុខវត្តបទុមវត្តី

 

សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យបូជាសព លោក ប៉ែន សុវណ្ណ នៅមុខវត្តបទុមវត្តីដោយអះអាងថា សពតំណាងរាស្ត្រមិនអាចយកទៅបូជានៅទីនោះបានឡើយ គឺមានតែថ្នាក់ដឹកនាំជាន់ខ្ពស់តែប៉ុណ្ណោះ។គណបក្សសង្គ្រោះជាតិគ្រោងយកសព លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺទៅបូជានៅមុខវត្តបទុមវត្តី។ ប៉ុន្តែប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់វីអូឌីនៅថ្ងៃនេះថា មុខវត្តបទុមវត្តី អនុញ្ញាតបានតែថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ តែលោកមិនមានបញ្ជាក់ថា ថ្នាក់ដឹកនាំឋានៈណាទេ ក៏ប៉ុន្តែសម្រាប់តំណាងរាស្ត្រវិញ គឺមិនទាន់អនុញ្ញាតឲ្យបូជានៅទីនោះទេ។លោកមានប្រសាសន៍ថា៖ “ជាទូទៅតំណាងរាស្រ្ត យើងមិនទាន់បានអនុញ្ញាតឲ្យមានការបូជាសពនៅកន្លែងនោះទេ ដូចសពឯកត្ដម……និងលោកជំទាវ …..ដែលស្លាប់កន្លងមក តំណាងរាស្ត្រក្នុងនាមតំណាងរាស្រ្ត គឺយើងមិនបានអនុញ្ញាតឲ្យធ្វើនៅមុខវត្តបទុមវត្តីនោះទេ។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា