ត្រឡប់ក្រោយ

លោក​ ហ៊ុន ​សែន ​មិន​មាន​គម្រោង​ចរចា​នឹង​បក្ស​ប្រឆាំង​ទេ

 

 លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​​មិន​មាន​គម្រោង​​ចរចា​ជាមួយ​​សមភាគី​​គណបក្ស​​សង្គ្រោះ​ជាតិ​​ទេ​។ ​នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​​​របស់​គណបក្ស​ប្រជាជន​​​ដែល​បាន​ថ្លែង​ជា​ដដែលៗ​កាលពី​ម្សិលមិញ​បន្ទាប់ពី​មាន​ការ​អំពាវនាវ​​​ឲ្យ​មាន​ការ​ជជែក​គ្នា​រវាង​គណបក្ស​​ជាប់​ឆ្នោត​ទាំង​ពីរ​កាលពី​​សប្តាហ៍​មុន​​​ដោយ​មន្រ្តី​ការ​ទូត​ជាន់ខ្ពស់​​របស់​អាមេរិក​។ក្នុង​អំឡុង​​​ដំណើរ​ទស្សនកិច្ច​​មក​​កាន់​ប្រទេស​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​​ ឧបការី​​​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Daniel Russel ​បាន​សម្ដែង​​ក្តីបារម្ភ​​អំពី​ការ​ខ្វះខាត​ការ​​សន្ទនា​​រវាង​គណបក្ស​ធំ​ទាំង​ពីរ​ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​បរិយាកាស​​មួយ​​ដែល​អ្នក​នយោបាយ​ទាំងអស់​អាច​​ប្រកួត​ប្រជែង​ដោយ​សេរី។ប្រភពPostkhmer

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា