ភ្នំពេញ៖ ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ (CNRP) លោក កឹម សុខា បានថ្លែងថា លោកចង់ឃើញ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់បក្ស បង្ហាញពីដំណោះស្រាយបញ្ហាជាតិ និងបញ្ហារបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈគោលនយោបាយ ដោយមិនចង់ឃើញ ថ្នាក់ដឹកនាំលើកពីបញ្ហាដែលកើតមាននោះទេ។យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) របស់ប្រធានស្ដីទី CNRP បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណបក្សបានបើកកិច្ចប្រជុំគណៈកម្មាធិការនាយក ក្នុងនោះលោកលើកឡើងថា គណបក្សសង្គ្រោះជាតិ ជាគណបក្សចាស់ទុំខាងនយោបាយ និងជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការដឹកនាំ ប្រទេសនៅពេលអនាគត ។ ប្រភពដើមអម្ពិល