ត្រឡប់ក្រោយ

សាលា​ក្រុង​មិន​ឲ្យ​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​មុខ​វត្ត​បទុមវតី

 

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​ កាល​ពីម្សិល​មិញ​ បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​ប្រឆាំង ដែល​ស្នើ​សុំ​រៀប​ចំ​ពិធី​បូជា​សព​អតីត​នាយក​រដ្ឋមន្ត្រី លោក ប៉ែន សុវណ្ណ​ នៅ​សួន​ច្បារ​មុខ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ។លោក ប៉ែន សុវណ្ណ បាន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ នៅ​ក្នុង​ផ្ទះ​របស់​លោក​នៅ​ខេត្ត​ តាកែវ បន្ទាប់​ពី​មាន​ជំងឺ​រ៉ាំរ៉ៃ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ។ បច្ចុប្បន្ន លោក សុវណ្ណ ជា​តំណាង​រាស្រ្ត​របស់​​គណបក្សស​ង្គ្រោះជាតិ​នៅ​មណ្ឌល​​ កំពង់ស្ពឺ។លោក ចាន់​ យ៉ាដា​ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​ឱ្យ​ដឹងថា រហូត​មក​ដល់​ពេល​នេះ ​សាលា​រាជធានី​មិន​ទាន់​បាន​ទទួល​សំណើ​សុំបូ​ជាសព​​លោក សុវណ្ណ ដែល​ដង្ហែ​មក​ពីខេត្ត​តាកែវ​ ដើម្បី​ធ្វើ​ពិធី​បូជា​នៅ​មុខ​វត្ត​បទុមវតីនៅ​ឡើយ​ទេ។ប្រភពភ្នំពេញប៉ុស្ដិ៍

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា