លើកទី១ ដែលរាជរដ្ឋាភិបាល ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងជនណាដែលអះអាងដោយគ្មាន មូលដ្ឋានច្បាស់លាស់ថាមានអង្ករប្លាស្ទិក ចរាចរលើទីផ្សារកម្ពុជា។ វិធានការនេះ ប្រឆាំងរាល់ការពិសោធន៍ណាមួយ ដូចជា ដុត ឬ លីង អង្ករ ដោយគ្មានការចូលរួមពីមន្ត្រីជំនាញក្នុងការពិសោធន៍ និងការបង្ហោះជាវីឌីអូ រូបភាព ឫសកម្មភាពទាក់ទងនឹងអង្ករប្លាស្ទិកនៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កេរិ៍្តឈ្មោះ និងទីផ្សារអង្ករកម្ពុជា។ ការប្រកាសបែបនេះ បន្ទាប់ពីការធ្វើតេស្តជាបន្តបន្ទាប់ទៅលើគុណភាពអង្ករបង្ហាញថា គ្មានវត្តមានអង្ករប្លាស្ទិកនៅកម្ពុជានោះទេមកទល់នឹងពេលនេះ!គ្មានឡើយអង្ករប្លាស្ទិកនៅកម្ពុជា ! នេះគឺជាការលើកឡើងពីសំណាក់រដ្ឋាភិបាល។
លោកស្រី សឿង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់វិទ្យុបារំាងថា អង្ករប្លាស្ទិកឃើញមានតែនៅក្នុងវីដេអូដែលចែកចាយលើបណ្តាញសង្គមប៉ុណ្ណោះ តែធាតុជាក់ស្តែងគ្មានឡើយអង្ករប្លាស្ទិកនៅកម្ពុជា។ប្រភពRFI