ត្រឡប់ក្រោយ

សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​ការ​លួច​ថត​និង​ផ្សព្វផ្សាយ​សំឡេង​សន្ទនា​របស់​លោក ប៉ែន សុវណ្ណ

 

សង្គម​ស៊ីវិល​ប្រតិកម្ម​ចំពោះ​ការ​បង្ហោះ​ខ្សែ​អាត់​សំឡេង​សន្ទនា​ស្នេហា​តាម​ទូរស័ព្ទ ដែល​គេ​សង្ស័យ​ថា​ជា​សំឡេង​របស់​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ ពួក​គេ​យល់​ថា ការ​លួច​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​ជា​អំពើ​ខុស​ច្បាប់ និង​អសីលធម៌ ពិសេស​នៅ​ពេល​លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​ទៅ​ហើយ​នោះ។ រីឯ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ចូលរួម​សោកស្ដាយ តែ​មិន​ទាន់​សម្រេច​ចាត់ការ​យ៉ាង​ណា​នៅ​ឡើយ។ថ្វីត្បិតតែ​អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​ទៅ​ហើយ​ក្តី តែ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ "រឿង​ពិត CNRP" បាន​ទម្លាយ​រឿង​អាស្រូវ​ស្នេហា​របស់​លោក ប៉ែន សុវណ្ណ កាល​ពី​លោក​នៅ​មាន​ជីវិត​ជា​បន្តបន្ទាប់ ដូច​គ្នា​នឹង​ករណី​រឿង​អាស្រូវ​ស្នេហា​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែរ។ប្រភពRFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា