លោក សុខ ឥសាន មន្រ្តីនាំពាក្យគណបក្សប្រជាជន បានប្រាប់វិទ្យុវាយោ កាលពីរសៀលថ្ងៃច័ន្ទ ការលើកឡើងរបស់លោក ប៉ែន សុវណ្ណនេះ គឺជាទស្សនៈវាយប្រហា របស់លោក ដែលរិះគន់គណបក្សដែលខ្លួនបានចាកចេញតែប៉ុណ្ណោះ។លោកបញ្ជាក់ថាការប្រឆាំងផែនការក៥ របស់លោកប៉ែន សុវណ្ណ គឺមានន័យថាគាត់មិនស្នេហាជាតិឡើយ ព្រោះថាផែនការនេះ មានគោដៅទប់ទល់ចំពោះកងកម្លាំងរបស់ប៉ុល ពត ដែលមិនទាន់រលត់នៅឡើយ.