អភិបាលក្រុងភ្នំពេញ យល់ព្រមឲ្យសង់រោងបុណ្យសពលោក ប៉ែន សុវណ្ណ នៅវត្តនួនមណីរាម ហៅវត្តថាន់ នៅរាជធានីភ្នំពេញហើយ។ តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ឡុង រី ឲ្យអាស៊ីសេរី ដឹងនៅរាត្រីថ្ងៃទី១ ខែវិច្ឆិកា ថា ក្រោយការជជែករវាងគណៈកម្មការរៀបចំកម្មវិធីបុណ្យសព ជាមួយមន្ត្រីសាលាក្រុង ជាលទ្ធផលនៅល្ងាចថ្ងៃដដែល ទើបអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស យល់ព្រម។ប្រភពRFA