ត្រឡប់ក្រោយ

បក្ស​ប្រឆាំងនឹង​កោះ​ហៅ​រដ្ឋ​មន្ត្រី​៣រូប​ នៅពេល​ដែល​ខ្លួន​ចូល​ប្រជុំ​សភា​ខាង​មុខ

 

គណបក្សសង្គ្រោះជាតិអះអាងថា នឹងកោះហៅរដ្ឋមន្ត្រី៣រូបមកសាកសួរ ខណៈដែលតំណាងរាស្ត្របក្សប្រឆាំងនេះប្រកាសវិលទៅចូលប្រជុំសភាពេញអង្គវិញនៅពេលខាងមុខ។នេះជាការសម្រេចថ្មីមួយ បន្ទាប់ពីគណបក្សសង្រ្គោះជាតិប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួនកាលពីម្សិលមិញ។ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានឲ្យដឹងថា សមាជិកសភាគណបក្សប្រឆាំងបានសម្រេចចូលទៅប្រជុំសភាពេញអង្គវិញនៅពេលខាងមុខ ដោយគ្រោងកោះហៅរដ្ឋមន្ត្រី៣រូប ដើម្បីឆ្លើយបំភ្លឺនៅក្នុងគណៈកម្មាការជំនាញផងដែរ។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា