ត្រឡប់ក្រោយ

ក្រុ​ម​អ្ន​ក​តំ​ណា​ង​រា​ស្រ្ត​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​ស្នើ​ឲ្យ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​លុ​ប​បំ​បា​ត់​ក​ង​ក​ម្លាំ​ង​ខុ​ស​រ​ប​ស់​សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​​

 

ក្រុមអ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានស្នើទៅក្រសួងមហាផ្ទៃឲ្យលុបបំបាត់កងកម្លាំងខុសច្បាប់របស់
សាលារាជធានីភ្នំពេញជាបន្ទាន់ ដែលបានប្រើប្រាស់ដើម្បីបង្រ្កាបក្រុមបាតុករ តាំងពីឆ្នាំ២០១៣ មក ។ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានដាក់ស្នើសុំនោះទៅក្រសួងមហាផ្ទៃតាមរយៈលោក ហេង សំរិន ដែលជា
ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា ។ នៅក្នុងលិខិតដែលចេញថ្ងៃទី ២៧ តុលា ២១០៦ របស់ក្រុមអ្នកតំណាងរាស្រ្តនោះ
បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣ មក អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កងកម្លាំងសន្តិសុខមួយប្រភេទ 
ដែលមិនស្គាល់អត្តសញ្ញាណ និងមានឯកសណ្ឋានខុសពីមន្រ្តីកងកម្លាំងសន្តិសុខ ឬនគរបាលរបស់ក្រសួងមហាផ្ទៃ 
ដើម្បីធ្វើការបង្ក្រាបដោយហិង្សាដោយប្រើប្រាស់ដំបង និងជំពាមកៅស៊ូដែលមានគ្រាប់ដែកទៅលើការជួបជុំ ការធ្វើបាតុ
កម្មឬកូដកម្មដោយសន្តិវិធីរបស់គណបក្សសង្រ្គោះជាតិ សហជីព សង្គមស៊ីវិល និងប្រជាពលរដ្ឋដែលរងគ្រោះដីធ្លីជាដើម ។ប្រភពVIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា