ត្រឡប់ក្រោយ

បក្សប្រឆាំង​នៅតែ​ដេញដោល​រឿង​តម្លៃ​កសិផល​ធ្លាក់ចុះ ដោយ​ត្រៀម​កោះហៅ​លោក វេ​ង សាខុន

 

គណៈកម្មការ​ទី ៣ នៃ​រដ្ឋសភា នឹងដាក់​លិខិត​កោះអញ្ជើញ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មក​ឆ្លើយបំភ្លឺ​ជុំវិញ​ការធ្លាក់ចុះ​តម្លៃ​កសិផល​របស់​កសិករ​កន្លងមក​។ អ្នកនាំពាក្យ​ក្រសួងកសិកម្ម នៅ​មិនទាន់​ហ៊ាន​អត្ថា​ប្បាយ​បែបណា​ឡើយ ដើម្បី​ឆ្លើយតប​នឹង​គម្រោង​កោះហៅ​របស់​គណៈកម្មការ​នេះ​។  បញ្ហា​ធ្លាក់ចុះ​តម្លៃ​កសិក​ផល​របស់​កសិករ នៅតែ​ជា​ប្រធានបទ​សំខាន់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជួប​ដេញដោល​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អំពី​ដំណោះស្រាយ​បញ្ហា​នេះ​។ នៅ​អំឡុង​ខែវិច្ឆិកា​នេះ គណៈកម្មការ​ទី ៣ នៃ​រដ្ឋសភា ដែលមាន​លោក ប៉ុល ហំ​ម តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន នឹងដាក់​លិខិត​កោះអញ្ជើញ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មក​បំភ្លឺ​។ ប្រភពថ្មីៗ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា